នៅសាលប្រជុំឃួន ណាត នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៦-២០២៨ និងការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ លោក ស៊ុន វណ្ណសាល ប្រធានប្រតិភូតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីតំណាងមន្ទីរជំនាញ អង្គភាពថវិកាទាំងអស់ជុំវិញខេត្ត។